Pages

មេរៀនទី ១ ( និយមន័យកុំព្យូទ័ )

I. និយមន័យកុំព្យូទ័រ ( Computer Definition )
      កុំព្យូទ័រ ( Computer )​ គីជាម៉ាសីុនអេឡិចត្រូនិចដែលប្រើដោយស្វ័យប្រវត្តិហើយយើងប្រើវា
ដើម្បីបញ្ចូលព័តមានរក្សាទុកនៅក្នុងនោះនិងបញ្ចេញព័ត៌មានទាំងនោះមកក្រៅ។ ​​     កុំព្យូទ័រអាចធ្វើការងារផ្សេងៗបានច្រើនដូចជាការងាររដ្ឋបាលនៅក្នុងការិយាល័យការគណនា
ដែលមានភាពសាំញុាំការធ្វើទិន្នន័យធំៗនិងការកំសាន្តផងដែរ។​     លើសពីនេះទៅទៀតកុំព្យូទ័រ
ត្រូវបានគេប្រើប្រាស់ក្នុងវិស័យពេទ្យ អប់រំ សិល្បះ... នៅលើពិភពលោកក៍ដូចជានៅលើអវកាស
ផងដែរ។
II. ប្រភេទនៃកំុព្យូទ័រ (Types of Computer )
     វាមានការលំបាកដើម្បីកំនត់និយមន័យអោយបានច្បាស់ ចំពោះប្រភេទកំុព្យូទ័រនីមួយៗពីព្រោះ
និយមន័យអាចឈានទៅរកការច្រឡំពាក្យបច្ចេកទេស។ យ៉ាងណាក៍ដោយនិយមន័យខាងក្រោម
អាចធ្វើអោយយើងកំណត់នូវប្រភេទកំុព្យូទ័រនីមួយៗបាន។ សព្វថ្ងៃនៅលើពិភពលោកយើងនេះ
កុំព្យូទ័រត្រូវបានរៀបចំចែកចេញជា 4​ ប្រភេទផ្សេងៗពីគ្នាគឺ :
          -SuperComputers
          -Mainframe Computers
          -MiniComputers
          -MicroComputers
   1. SuperComputer :     គឺជាប្រភេទកុំព្យូទ័រដែលមាន
       ថាមពលខ្លាំបំផុត។ វាជាម៉ាសីុនដែលមានសម្ថភាព
       ខ្ពស់យ៉ាងពិសេសដែលត្រូវបានប្រើសប្រាស់ដោយអង្ការ
       ធំៗ និងនៅលើ យានអវកាសផងដែរ។
   2. MainframeComputer :     គឺជាប្រភេទកំុព្យូទ័រដែលត្រូវ
       បានរៀបចំឡើងក្នុងបន្ទប់ដែលមានម៉ាសីុនត្រជាក់។
       ទោះបីជាវាមិនមានថាមពលខ្លាំងក្លាដូចជា SuperComputer
       ក៍ដោយតែវាមានសមត្ថភាពដំណើការយ៉ាងល្អខាងផ្នែកផ្ទុក
       ទិន្នន័យ ( data storage )។ ឧទារហរណ៏ :
       ក្រុមហ៊ុនធានារ៉ាប់រងធំៗបានប្រើប្រាស់ Mainframe​ ដើម្បី
       ដំណើរការព័ត៏មាន ទិន្នន័យមនុស្សរាប់លាននាក់។
   3. MiniComputers :     រឺ    Midrange Computer  ត្រូវបានគេស្គាល់
​       ថាទំហំប្រហែលម៉ាសីុនទូរទឹកកកខ្នាតធំ។ចំពោះម៉ាសីុនប្រភេទ
       នេះត្រូវបានគេប្រើក្នុងក្រុមហ៊ុនដែលធំល្មមរឺក្នុងក្រសួងស្ថាប័ន
       ណាមួយក្នុងគោលបំណងជាក់លាក់ច្បាស់លាស់។

   4. MicroComputers :     គឺមានសមត្ថភាពខ្សោយជាងគេហើយត្រូវបាន
       គេប្រើច្រើនជាងគេដែរ។ MicroComputer អាចមានប្រភេទមួយចំនួន
       ដូចជា : Desktop , Notebook , tablet PC , និង Handheld Computer​ ។
          - Desktop Computer :  កុំព្យូទ័រលើតុដែល
            ត្រូវបានគេប្រើច្រើនជាងគេនៅតាមការិយាល័យ
            នានា រឺ នៅតាមផ្ទះនិងមានទំហំធំបន្ទិចពិបាកក្នុង
            ការកាន់តាមខ្លួន។

          - Notebook Computer :  អាចហៅថា Laptop
            ដែលអាចយួរបានមានទំង្ងនស្រាលនិង អាចដាក់
            បញ្ចូលក្នុងការបូបទុកជាប់ខ្លួនបានយ៉ាងងាយ។

          - Tablet PC : ជាប្រភេទមួយនៃ Notebook ដែលទទួល
            ស្គាល់ការសរសេរដៃរបស់អ្នក។
          -HandHeld Computer : ជាប្រភេទតូចបំផុត បង្កើតឡើងសំរាប់កាន់នៅក្នុងដៃ។
            System ទាំងនោះផ្ទុករួមបញ្ចូលទាំងគ្រឿងអេឡិចត្រូនិច​ , Secondary Storage ,
            Input និង Output device​ ។ វាអាចជា Personal digital assistants (​​ PDAS )
            ឬ ក៏អាចជា Smartphone ផងដែរ។
III. ការណែនាំអំពី Programming Language
     Programming Language គឺជាភាសាសិប្បនិមិ្មតមួយដែលត្រូវបានគេរៀបចំឡើងសំរាប់ធ្វើការ
ទំនាក់ទំនងពាក្យបញ្ចាជាមួយនិងម៉ាសីុន( Computer )​​  ។ វាអាចត្រូវបានគេប្រើសំរាប់បង្កើត
កម្មវិធីសំរាប់ធ្វើការគ្រប់គ្រងរឺ បញ្ចាលើម៉ាសីុនអោយធ្វើអ្វីមួយជាក់លាក់។
ជាធម្មតា Computer ចេះតែធ្វើនូវអ្វីដែលយើងបញ្ចាអោយធ្វើប៉ុន្តែវាមិនអាចយល់ដូចជា ភាសា
មនុស្សប្រើនោះទេ ដូចច្នេះហើយបានជាយើងចាំបាវ់ប្រើ Programming Language ។
​     Programming Language មិនមែនមានតែមួយទេគឺមានច្រើនដូចជា C, C++, Java, JavaScript,
Perl, Php ...​ ។ ពេលខ្លះដើម្បីបង្កើតបានកម្មវិធីត្រូវការចូលរួមប្រើភាសាលើសពិ ១ ក៏មានដែរ។

ចប់មេរៀនទី១