Pages

RAM គឺជាអ្វី​ ?

RAM

​     RAM មកពីពាក្យ ( Ramdom Access Memory )
គឺជាឧបករណ៏ដែលប្រើវាសម្រាប់ធ្វើការដោតទៅនិង Motherboard ។ វាមានតួនាទីសម្រាប់ផ្ទុកនូវ
ពត៌មានរបស់ប្រព័ន្ធ​ ( System )​ បណ្ដោះអាសន្ននៅពេលដែលម៉ាសីុនកំពុងដំណើរការ ហើយវានិង
បាត់បង់ទៅវិញនៅពេលផ្ដាច់ចរន្ត​ ។
ឧទាហរណ៏​ ៖
     នៅពេលយើងបើក Game មួយ CPU និង​ធ្វើការទាញទិន្នន័យនៅក្នុង Game នោះចូលទៅក្នុង 
RAM ដើម្បីអោយអ្នកលេង ។​ នៅពេលអ្នកធ្វើការបិទ Game នោះទិន្នន័យ Game ក្នុង RAM​ ត្រូវ
បានបាត់​ ។
     RAM គឺជាផ្នែកមួយដែលធ្វើអោយ Computer អត់ដំណើរការបាន ដោយសារ​ ៖
          -     RAM ភ្ជាប់ទៅនិង Slot មានបញ្ហា
          -     ជើងរបស់ Slot មានបញ្ហា
          -     RAM មិន Support និង Motherboard
          -     RAM​ ខូច
      +    ដើម្បីដោះស្រាយគឺ​ ៖
          -    យើងត្រូវធ្វើការសំអាតជើងរបស់ RAM​ ដោយប្រើជ័រលុប
          -     សំអាត រន្ធ Slot មុននឹងដាក់ RAM ដោយប្រើជក់មកបោសសម្អាត
          -     ដាក់ RAM អោយបានត្រឹមត្រូវជាប់ល្អ
Slot សំរាប់ភ្ជាប់ RAM